ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

FN ៖ ​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធី ប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។ ឆ្នាំនេះកាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​​ពីសប្បុរ​សជន​នានា​សរុប​ចំនួនជាង ១៣លាន​៤សែន​ដុល្លារ​សហរដ្ឋអាមេរិកខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលកាកបាទក្រហមប្រមូលបានកាលពីឆ្នាំទៅ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ គ្រោះរាំងស្ងួត តាមរយៈការចែកទឹក និងជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ។ * ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួម ចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយដល់ប្រជាពលរដ្ឋ និងជួយរំលែកទុកលំបាករបស់រាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ … Continue reading ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា